បង្កើតឡើងឆ្នាំ ១៩៩៦

បណ្តុះបណ្តាលអ្នកដឹកនាំក្រុមជំនុំទូទាំងប្រទេសកម្ពុជា

ជាថ្នាក់បណ្តុះបណ្តាលផ្នែកទេវសាស្រ្តតាមព្រះគម្ពីរ ទៅដល់មូលដ្ឋានរបស់សិស្ស- នៅគ្រប់តំបន់ ទាំងជនបទ ភូមិ ស្រុក ខេត្ត ក្រុង ជាភាសាខ្មែរ ចាប់តាំងពីឆ្នាំ ១៩៩៦។

SEAN Internationalជាសមាជិកនៃអង្គការ សេអាន អន្តរជាតិ (SEAN International - seaninternational.org) និង សមាគមអីនគ្រីស (Increase Association - increaseassociation.org)
អំពីយើង

តើអ្វីទៅជា កម្មវិធី ធីអ៊ីអ៊ី (TEE)?

ធីអ៊ីអ៊ី (Theological Education by Extension) គឺជាវិធីសាស្ត្រអប់រំទេវសាស្រ្តដល់មូលដ្ឋាន។ កម្មវិធីនេះមានប្រសិទ្ធភាពក្នុងការបណ្តុះបណ្តាលអ្នកដឹកនាំក្រុមជំនុំ ។ វិធីសាស្ត្រនេះត្រូវបានបង្កើតឡើងនៅប្រទេសហ្គាតេម៉ាឡា ក្នុងឆ្នាំ ១៩៦៣ ហើយឥឡូវនេះត្រូវបានប្រើប្រាស់ជាង 100 ប្រទេស នៅជុំវិញពិភពលោក។ សិស្សទាំងអស់ត្រូវសិក្សាមេរៀនដោយខ្លួនឯងតាមរយៈសៀវភៅសិក្សា នៅតាមគេហដ្ឋានរបស់ខ្លួន។ ជារៀងរាល់សប្តាហ៍ សិស្សត្រូវជួបជុំគ្នាម្តងនៅមជ្ឈមណ្ឌលសិក្សាក្នុងមូលដ្ឋាន ដើម្បីពិភាក្សា ចែករំលែកការយល់ដឹង និងបទពិសោធន៍ពីមេរៀនដែលបានរៀនរួចមកហើយ ព្រមទាំងទទួលបានការណែនាំ និងគាំទ្របន្ថែមពីអ្នកនាំមុខក្រុមសិក្សា។ បន្ទាប់ពីបានសិក្សា និងពិភាក្សាអំពីមេរៀនរួចរាល់ សិស្សត្រូវយកចំណេះដឹង និងគោលការណ៍ដែលបានរៀនទៅអនុវត្តជាក់ស្តែងក្នុងជីវិតរស់នៅ និងក្នុងព័ន្ធកិច្ចបម្រើព្រះតាមក្រុមជំនុំរៀងៗខ្លួន។

ជាការបណ្តុះបណ្តាលដែលមានគុណភាព ត្រូវបាននាំទៅដល់ទីកន្លែងដែលពួកគេរស់នៅ ទោះនៅជនបទ ភូមិ ស្រុក ខេត្ត ក្រុង ជាភាសាខ្មែរ។

ប្រវត្តិ

ប្រវត្តិរបស់យើង

មហាសន្និបាតប្រចាំឆ្នាំលើកទី ៣០ នៃសមាគម TEE កម្ពុជា ខែមិថុនា ២០២៦
មហាសន្និបាតប្រចាំឆ្នាំលើកទី ៣០ នៃសមាគម TEE កម្ពុជា ខែមិថុនា ២០២៦

សមាគមធីអ៊ីអ៊ី កម្ពុជា (TEEAC - Theological Education by Extension Association in Cambodia) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ ហើយជាសមាជិកនៃអង្គការ សេអាន អន្តរជាតិ (SEAN International) និង សមាគម អីនគ្រីស (Increase Association)។ កម្មវិធី ធីអ៊ីអ៊ី បានចាប់ផ្តើមដំបូងក្នុងឆ្នាំ ១៩៦៣ នៅ សាលាព្រះគម្ពីរដំណឹងល្អ ព្រេសប៊ីធេរាន (Evangelical Presbyterian Seminary) ក្នុង ប្រទេសហ្គាតេម៉ាឡា ហើយបានរីករាលដាលដល់គ្រប់ទ្វីបទាំងអស់។ សមាគម ធីអ៊ីអ៊ី កម្ពុជា បានបកប្រែ អភិវឌ្ឍសម្ភារៈជាភាសាខ្មែរ ហ្វឹកហ្វឺនអ្នកនាំមុខក្រុមសិក្សា បណ្ដុះបណ្ដាលអ្នកដឹកនាំក្រុមជំនុំ និង និកាយទូទៅ។

វគ្គសិក្សា

វគ្គសិក្សារបស់យើង

គ្រប់ថ្នាក់មានសៀវភៅសិក្សាជាភាសាខ្មែរ ដែលត្រូវបានសរសេរ និងកែសម្រួលសម្រាប់ក្រុមជំនុំកម្ពុជា។

សូមចុចនូវរូបសៀវភៅមួយដើម្បីមើលការសង្ខេបខាងក្នុង

បង្កើតសិស្សកម្រិត ១
បង្កើតសិស្សកម្រិត ២
បង្កើតសិស្សកម្រិត ៣
អ្នកដឹកនាំកម្រិត ១
អ្នកដឹកនាំកម្រិត ២
អ្នកដឹកនាំកម្រិត ៣

ដំណើរសិក្សា

សិស្សឡើងកម្រិតម្តងមួយសៀវភៅ។ កម្រិតនីមួយៗត្រូវបានផ្តល់វិញ្ញាបនបត្រដោយ TEEAC មុនពេលចាប់ផ្តើមកម្រិតបន្ទាប់។

កម្រិតបង្កើតសិស្ស

  1. បង្កើតសិស្សកម្រិត ១

    សៀវភៅ 4 ក្បាល
    • ជីវិតដ៏ពេញបរិបូរណ៍
    • ទំនាក់ទំនងយើងជាមួយពួកវិញ្ញាណ
    • គ្រូសារគ្រីស្ទាន
    • ពន្លឺបរិបូរណ៍
  2. បង្កើតសិស្សកម្រិត ២

    សៀវភៅ 4 ក្បាល
    • ព្រះនៃព្រះបន្ទូល ១
    • ព្រះនៃព្រះបន្ទូល ២
    • ព្រះនៃព្រះបន្ទូល ៣
    • ព្រះនៃព្រះបន្ទូល ៤នឹងមកដល់
  3. បង្កើតសិស្សកម្រិត ៣

    សៀវភៅ 4 ក្បាល
    • ព្រះនៃព្រះបន្ទូល ៥នឹងមកដល់
    • ព្រះនៃព្រះបន្ទូល ៦នឹងមកដល់
    • ព្រះនៃព្រះបន្ទូល ៧នឹងមកដល់
    • ព្រះនៃព្រះបន្ទូល ៨នឹងមកដល់

កម្រិតអ្នកដឹកនាំ

  1. អ្នកដឹកនាំកម្រិត ១

    សៀវភៅ 6 ក្បាល · ក្រេឌីត 18
    • ជីវភាពព្រះគ្រីស្ទ ១3
    • ជីវភាពព្រះគ្រីស្ទ ២3
    • ជីវភាពព្រះគ្រីស្ទ ៣3
    • ជីវភាពព្រះគ្រីស្ទ ៤3
    • ជីវភាពព្រះគ្រីស្ទ ៥3
    • ជីវភាពព្រះគ្រីស្ទ ៦3
  2. អ្នកដឹកនាំកម្រិត ២

    សៀវភៅ 7 ក្បាល · ក្រេឌីត 18
    • បញ្ចកណ្ឌ ១3
    • បញ្ចកណ្ឌ ២3
    • ជីវិត និង​ សំបុត្ររបស់ប៉ុល ១3
    • ជីវិត និង​ សំបុត្ររបស់ប៉ុល ២2
    • ជីវិត និង​ សំបុត្ររបស់ប៉ុល ៣2
    • អ្នកគង្វាល និង កិច្ចការលោក3
    • ការសម្តែងព្រះបន្ទូល2
  3. អ្នកដឹកនាំកម្រិត ៣

    សៀវភៅ 3 ក្បាល · ក្រេឌីត 8
    • អេភេសូរ2
    • យេរេមា3
    • ទំនុកដំកើង3
វិធីសាស្ត្រ

វិធីសាស្ត្រ TEE

ធីអ៊ីអ៊ី ជាកម្មវិធីសិក្សាដែលធ្វើឡើងជារៀងរាល់សប្តាហ៍ ហើយវាជាដំណើរការមួយដែលអនុវត្តរហូតដល់ចប់សៀវភៅ។ កម្មវិធីនេះបែងចែកជាបីផ្នែកគឺ សិក្សាតាមសៀវភៅដោយខ្លួនឯង ជួបជុំពិភាក្សាតាមក្រុមតូច និងការបម្រើ។

ផ្នែកសំខាន់បី ដែលគាំទ្រគ្នាទៅវិញទៅមក

ធ្វើតាមផ្នែកទាំងបីនេះរៀងរាល់សប្តាហ៍ - មាន ១២ ទៅ ១៣ មេរៀនក្នុងមួយសៀវភៅ

នេះហើយជាអ្វីដែលធ្វើឲ្យ ធីអ៊ីអ៊ី ខុសពីវិធីសាស្ត្រសិក្សាផ្សេងៗទៀត។ វាបែងចែកជាបីផ្នែកគឺ សិក្សាតាមសៀវភៅខ្លួនឯង ជួបជុំពិភាក្សាគ្នាតាមក្រុមតូច និងបម្រើក្រុមជំនុំ។ ទាំងបីផ្នែកនេះធ្វើការជាមួយគ្នាដូចជាកៅអីមានជើងបី។ ដកជើងមួយចេញវាលែងជាកៅអីល្អហើយ ដូចគ្នានេះដែរ បើដកផ្នែកណាមួយចេញវាក៏លែងជា ធីអ៊ីអ៊ី ទៀតដែរ។

កៅអីមានជើងបី៖ ជើងមួយសម្រាប់ការសិក្សាសៀវភៅ មួយសម្រាប់ការពិភាក្សានៅពេលជួបជុំ និងមួយសម្រាប់ការបម្រើក្នុងព័ន្ធកិច្ច។

ផ្នែកនីមួយៗមានលក្ខណៈបែបណា

01
នៅផ្ទះ · ៣–៤ ម៉ោង

ការសិក្សាតាមសៀវភៅដោយខ្លួនឯង

សិស្សធ្វើកិច្ចការលើសៀវភៅដែលជួយណែនាំគេឲ្យយល់ពីមេរៀនដោយខ្លួនឯង។ សៀវភៅមួយក្បាលមាន 12 ឬ 13 មេរៀន។ មេរៀននីមួយៗចំណាយពេលប្រហែល 3 ទៅ 4 ម៉ោង តាមពេលវេលាផ្ទាល់ខ្លួន។

02
នៅមជ្ឈមណ្ឌលសិក្សា · ១ ដងក្នុងសប្តាហ៍

ការប្រជុំនៅមជ្ឈមណ្ឌលសិក្សា

ការប្រជុំក្រុមតូចប្រចាំសប្តាហ៍នៅមជ្ឈមណ្ឌលក្នុងតំបន់របស់គេ មានអ្នកនាំមុខក្រុមសិក្សាដែលជួយណែនាំ ពិភាក្សាជាក្រុមអំពីមេរៀន ដើម្បីយកទៅអនុវត្តក្នុងជីវិត និង ព័ន្ធកិច្ច។

03
នៅក្រុមជំនុំរបស់អ្នក · ពេញមួយសប្តាហ៍

ការចូលរួមក្នុងព័ន្ធកិច្ច

សិស្សគ្រប់រូប ចូលរួមបម្រើក្នុងព័ន្ធកិច្ចជាក់ស្ដែងតាមក្រុមជំនុំ អ្នកខ្លះជាគ្រូគង្វាល ជាចាស់ទុំ ជាអ្នកដឹកនាំយុវជន ជាអ្នកផ្សាយដំណឹងល្អ ឬក្នុងតួនាទីដឹកនាំផ្សេងៗទៀត ដោយរួមបញ្ចូលទាំងការសិក្សា ជាមួយការអនុវត្ត។

ទីតាំងរបស់យើង

ថ្នាក់រៀននៅទូទាំងកម្ពុជា

មជ្ឈមណ្ឌល 57 កន្លែង ក្នុង 7 ខេត្ត។ សសរនីមួយៗគឺខេត្តមួយ ហើយកម្ពស់របស់វាគឺចំនួនមជ្ឈមណ្ឌលនៅទីនោះ។

  • បាត់ដំបង21 មជ្ឈមណ្ឌល
  • បន្ទាយមានជ័យ11 មជ្ឈមណ្ឌល
  • ភ្នំពេញ8 មជ្ឈមណ្ឌល
  • សៀមរាប7 មជ្ឈមណ្ឌល
  • ឧត្តរមានជ័យ4 មជ្ឈមណ្ឌល
  • កំពង់ចាម3 មជ្ឈមណ្ឌល
  • ព្រះវិហារ3 មជ្ឈមណ្ឌល
ក្រុមការងារការិយាល័យ TEEAC ភ្នំពេញ
ក្រុមការងារការិយាល័យ TEEAC ភ្នំពេញ
បុគ្គលិក

ក្រុមការងាររបស់យើង

អ្នកគ្រប់គ្រង

ក្រុមប្រឹក្សាភិបាល

ខៀវ វណ្ណឡុងខៀវ វណ្ណឡុងហិរញ្ញឹកនិង សមាជិកក្រុមប្រឹក្សាភិបាលសមាគម ធីអ៊ីអ៊ី កម្ពុជា

និមិត្ត

ចង់ឃើញពួកជំនុំមានសមត្ថភាព បន្តបង្កើតសិស្ស ព្រមទាំងរស់នៅតាមព្រះបន្ទូលព្រះ និងរួមគ្នាបម្រើបេសកកម្មរបស់ព្រះយេស៊ូវ។

បេសកកម្ម

បម្រើពួកជំនុំក្នុងប្រទេសកម្ពុជា ដោយអភិវឌ្ឍអ្នកដឹកនាំ និងសម្ភារៈសិក្សា តាមរយៈវិធីសាស្ត្រ ធីអ៊ីអ៊ី។

គុណតម្លៃស្នូល

តម្លាភាពគុណភាពភាពជាអ្នកបំរើ
អ្នកដឹកនាំមជ្ឈមណ្ឌល

ដើម្បីប្រើប្រាស់សម្ភារៈរបស់ TEEAC

  1. 1

    ត្រូវក្លាយជាសមាជិក TEEAC

    ដោយទំនាក់ទំនងទៅកាន់ការិយាល័យ៖

    • ចុះឈ្មោះជាលក្ខណៈបុគ្គល$15 ក្នុងមួយឆ្នាំ
    • ជាលក្ខណៈក្រុមជំនុំ$30 ក្នុងមួយឆ្នាំ
    • ជាលក្ខណៈនិកាយ ឬ អង្គការ$175 ក្នុងមួយឆ្នាំ
  2. 2

    ត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីក្លាយជាអ្នកដឹកនាំមជ្ឈមណ្ឌលរបស់TEEAC

    សម្រាប់វគ្គ ការបង្កើតសិស្សកម្រិត១

    • សមាជិកបានរៀនចប់សៀវភៅ ៣ក្បាលដំបូង ក្នុងវគ្គអ្នកដឹកនាំកម្រិត១ របស់កម្មវិធីTEEAC
    • ឬបានបញ្ចប់ការសិក្សាពេញពេលនៅសាលាព្រះគម្ពីររយៈពេលតិចបំផុតមួយឆ្នាំ
    • ឬមានបទពិសោធន៍ធ្វើជាគ្រូគង្វាលនៅព្រះវិហារយ៉ាងតិច ៣ឆ្នាំ

    សម្រាប់វគ្គ អ្នកដឹកនាំកម្រិត១

    • បានសិក្សាចប់សៀវភៅ ៣ក្បាលដំបូង ក្នុងវគ្គអ្នកដឹកនាំកម្រិត១ របស់កម្មវិធីTEEAC
    • ឬបានបញ្ចប់ការសិក្សាពេញពេលនៅសាលាព្រះគម្ពីររយៈពេលតិចបំផុតមួយឆ្នាំ
    • ឬមានបទពិសោធន៍ធ្វើជាគ្រូគង្វាលនៅព្រះវិហារយ៉ាងតិច ៣ឆ្នាំ និង ធ្លាប់បង្រៀនសៀវភៅទាំង ៤ក្បាល ក្នុងវគ្គការបង្កើតសិស្សកម្រិត១

    បានទទួលការហ្វឹកហ្វឺនរយៈពេលមួយថ្ងៃ ស្តីពីវិធីសាស្ត្រ TEE និងការគ្រប់គ្រងទិន្នន័យសិក្សាតាមប្រព័ន្ធអេឡិចត្រូនិចអនឡាញ

គេហទំព័រនេះត្រូវបានបង្កើត និងដំណើរការដោយមានការគាំទ្រពី CAMA។